top of page
Fresh Crawfish

ហេតុអ្វីបានជា Crawfish?

Desmond Chow ស្ថាបនិក Singapore Crawfish បានរកឃើញអាជីវកម្មដ៏អស្ចារ្យរបស់គាត់ដោយចៃដន្យ។

 

ជាមួយនឹងថ្នាក់រៀនដែលមានសិស្ស 200 នាក់ ពូកគេបានវែកញែកទៅលើជំនួញជាច្រើន រួមមានរុក្ខជាតិ ជីវៈរស់ និងអាហារសមុទ្រ។ បន្ទាប់ពីប្រាំបួនខែនៃការស្រាវជ្រាវយ៉ាងស្វិតស្វាញ លិទ្ធផលដ៏ល្អមួយបានចង្អុលបង្ហាញថា Crawfish ជំនួញនៃភាវៈរស់ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងការចិញ្ចឹមនឹងលក់។ នេះគឺដោយសារកត្តាសំខាន់ៗចំនួនបី៖ អត្រាបន្តពូជខ្ពស់របស់ Crawfish, អត្រាងាប់ទាប និងតម្រូវការអន្តរជាតិកើនឡើងខ្ពស់របស់វា។ 

ទីផ្សារដែលកំពុងផ្ទុះខ្លាំង

Crawfish Dishes in China

យោងតាមសមាគមជលផលចិន ត្រឺមតែប្រទេសចិនមួយប៉ុណ្ណោះអាចលក់ Crawfish បានលើសពី 1.2 ពាន់លានគីឡូក្រាមក្នុងឆ្នាំ 2019 ។ វាបានជំរុញសេដ្ឋកិច្ចរបស់ពួកគេ និងបានផ្គត់ផ្គង់ដល់មនុស្សរាប់លាននាក់។

យោងតាមប្រភពផ្សេងៗ ទំហំទីផ្សារ Crawfish ពិភពលោកទទួលបានតម្លៃដល់ 7123 លាននៅឆ្នាំ 2022  ហើយក៏ត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅ CAGR នៃ 31.5% ក្នុងរយៈពេលព្យាករណ៍ពី 2023-2028 ។

ជាមួយនឹងកំណើននៃការយល់ដឹងផ្នែងសុខភាពរបស់អាហារ  មកលើរាងកាយ បានជម្រុញអោយមានតម្រូវការ Crawfish ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ដែលនាំអោយមានការរីករាលដាលនៃទីផ្សារ Crawfish ទូទាំងពិភពលោក។ 

ជាមួយនឹងការកើនឡើងនៃរណ្ណៈកណ្ដាលរបស់ពិភពលោក អាហារដែលមានរស់ជាតិឆ្ងាញ់ ហើយថែមទាំងធ្វើអោយសុខភាពល្អទៀតដូចជា Crawfish នេះពិតជាមានតម្រូវការខ្ពស់ណាស់។ 

មូលហេតុដែលគេចូលចិត្ត Crawfish 

Crawfish មានកម្រិតប្រូតេអ៊ីនខ្ពស់ជាងបើប្រៀបធៀបទៅនឹងត្រី និងបង្គាភាគច្រើន។ វាសម្បូរទៅដោយ EPA និង DHA កាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ។ វាក៏មានផ្ទុកជាតិដែក និងស័ង្កសីច្រើនជាងបង្គាធម្មតាផងដែរ។

អាហារសមុទ្រមានសមាមាត្រខ្ពស់នៃអាស៊ីតខ្លាញ់ polyunsaturated ក្នុងពេលដែល Crawfish មានអាស៊ីតខ្លាញ់ 15 ដែលក្នុងនោះ 43% គឺជាអាស៊ីតខ្លាញ់មិនឆ្អែត។

Chinese Cooking
High Crawfish Demand

តម្រូវការ Crawfish គ្មានដែនកំណត់

អ្នក​ញ៉ាំ​អាហារ​ចិន​ចូល​ចិត្តញ៉ាំ​​ម្ហូប​អ្វីដែលកំពុងល្បី​ខ្លាំង។

“ឧស្សាហកម្មដែលទាក់ទងនឹង Crawfish រួមទាំងការធ្វើកសិកម្ម ការកែច្នៃ និងការផ្តល់ម្ហូបអាហារ បានឃើញយ៉ាងច្បាស់ពីផលចំណេញលឿនដូចគ្រាប់រ៉ុកកែតប្រហែល 83 %ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ 268.5 ពាន់លានយន់ (40 ពាន់លានដុល្លារ) កាលពីឆ្នាំមុន។ ការ​ធ្វើ​ម្ហូប​​តែ​ឯង​រ Crawfish តែមួយមុខរកចំណូល​បាន​ប្រហែល ២០០ ពាន់​លាន​យន់»។ - China Daily, 2018

តម្រូវការ Crawfish ពិភពលោក

ផ្នែកទីផ្សារកំពុងមើលឃើញពីការរីករាលដាល នៃការនាំចូល និងការនាំចេញសកលកំពុងកើនឡើងខ្ពស់គ្រប់ពេលវេលា។ តម្រូវការ > ការផ្គត់ផ្គង់

"ប្រទេសចិនចង់បាន Crawfish រាប់រយរាប់ពាន់តោនក្នុងមួយឆ្នាំ ហើយយើងអាចផលិតបានតែ 70 តោនប៉ុណ្ណោះនៅក្នុងប្រទេសអូស្ត្រាលី" - Dr Elliot

"ការរីកលូតលាស់នៃចំណង់អាហារសម្រាប់ Crawfish បានធ្វើឱ្យកសិករដាំស្រូវនៅ Texas កំពុងត្រូវប៉ាន់ខ្លាំងនឹងអាជីវកម្មថ្មី " - Houston Chronicle

Global Crawfish Demand
Crawfish Production in China

ការពិត និងចំនួននៃឧស្សាហកម្ម

ចំណង់អាហាររបស់ Crawfish ដ៏ខ្លាំងក្លារបស់ប្រទេសចិនបានបង្កកំណើតនូវឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ និងបានបង្កើនការផលិត Crawfish ឡើងដល់បីដងរវាងឆ្នាំ 2007 និង 2016 ដល់ 850,000 តោន។

"ឧស្សាហកម្ម ដែលកំពុងរីកចម្រើនដែលមានតម្លៃ 146.6 ពាន់លានយន់ (21.58 ពាន់លានដុល្លារ) កាលពីឆ្នាំមុនបានជួលមនុស្សជាង 5 លាននាក់នៅក្នុងកសិដ្ឋានចិញ្ចឹមត្រី និងនៅក្នុងរោងចក្រកែច្នៃអាហារ និងភោជនីយដ្ឋាន។" – ក្រសួងកសិកម្ម ឆ្នាំ 2017

© 2023 ដោយ My Agrolinx ។ បង្កើតដោយមោទនភាពជាមួយ Wix.com

  • Facebook Freshwater Crawfish Cambodia
  • Freshwater Crawfish Cambodia
bottom of page