top of page
Organically Grown Crawfish
Freshwater Crawfish Cambodia Live Catch

ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់សុខភាព និងទ្រព្យសម្បត្តិ

  អនាគតសម្រាប់កម្ពុជា។

បេសកកម្ម

Cambodia Crawfish ធានាផ្ដល់ជូននូវតម្លៃទាប គ្រឿងឧបករណ៍ងាយស្រួល ទទួលបានផលចំណេញ និងដំណោះស្រាយនិរន្តរភាពដ៏ល្អបំផុតសម្រាប់កសិករកម្ពុជា។ យើងមាន​ ឃ្លាំងភ្ញាស់កូនបង្កង និងកសិដ្ឋានដែលផ្គត់ផ្គង់បង្កង និងកូនកង្កងដែលមានគុណភាពលេខ 1 ជាភស្ដុតាងបញ្ញាក់យ៉ាងច្បាស់។

Freshwater Crawfish Cambbodia Organic Live Crawfish
Freshwater Crawfish Cambodia Babies
IMG_4669.jpg
អំពី​ពួក​យើង
IMG_4498_edited.jpg

Cambodia Crawfish គឺជាដំណើរការនៃការចិញ្ចឹមបង្កងបែបកសិដ្ឋានគ្រួសារឯករាជ ដោយការយកលំនាំតាម Singapore Crawfish។ នៅ​ដើម​ឆ្នាំ 2022 យើង​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ដំបូង​នៃ​កសិដ្ឋាន និង​ឃ្លាំងភ្ញាស់​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ 

អាស័យដ្ឋាន

ភូមិតាសៅរ៍;

ឃុំក្រញូង,

ស្រុកកំចាយមារ

ខេត្តព្រៃវែង

លេខកូដ 140503

ព្រះរាជាណាចក្រកម្ពុជា។

Bauke@Cambodiacrawfish.com

 

ទូរស័ព្ទលេខ​ +855 12807071 (English)

​​​​                        +855 12584826 (Khmer)

ព័ត៌មានថ្មីៗ
IMG_4662_edited.jpg

ដំណាក់កាលដំបូងនៃដំណើរការភ្ញាស់កូនបង្កងក្នុងឃ្លាំងរបស់ពួកយើង

  តុលា​ ២០២២

 

ប្រព័ន្ធវារីវិប្បកម្មវិលជុំដោយស្វ័យប្រវត្តិ (RAS) បានដំណើរការនៅដើមឆ្នាំ 2022​នៅក្នុងឃ្លាំងភ្ញាស់របស់យើង។ បន្ទាប់ពីដំណើរការបាន​ប្រាំមួយខែ យើងឃើញថាប្រព័ន្ធ RAS ហាក់បីដូចដាត្រូវការចំណាយខ្ពស់ និងពិបាកខ្លាំងពេកបើធៀបទៅនឹងអត្ថប្រយោជន៍របស់វា ទើបយើងជំនួសវិញដោយការសាងសង់អាងសុំីម៉ង់នៅក្នុងឃ្លាំងរបស់យើង។​ ប្រើប្រាស់វិធីនេះ យើងសង្កេតឃើញថា វាបានផ្ដល់អោយឃ្លាំងរបស់យើងនូវគុណភាពដូចគ្នាទៅនឹង RAS ដែរ ហើយថែមទាំងមានការប្រើសប្រាស់ការវិនិយោគទាប និងតម្លៃប្រត្តិបត្តិការទាបទៀតផង។​

IMG_4673.JPG

នេះជាកូនបង្កងដែលធំល្មមអាចយកចេញពីឃ្លាំងភ្ញាស់ទៅចិញឹមបានក្នុងកសិដ្ធានរបស់ពួកយើង 

វិច្ឆកា 2022

 

យើងជ្រើសមេបង្កងពីកសិដ្ធានមកបង្កាត់ពូជក្នុងអាងក្នុងឃ្លាំងក្នុងរយៈពេលពី 0-4 សប្ដាហ៍ ហើយនឹងត្រូវយកត្រឡប់ទៅកសិដ្ធានវិញ។ ចំណែកកូនបង្កងនឹងត្រូវ​យកមកចិញ្ចឹមបន្តនៅក្នុងអាងរយៈពេល​ 30 ថ្ងៃ បន្ទាប់មកយើងអាចលក់វាបាន រឺក៏យកវាទៅចិញ្ចឹមបន្តក្នុងស្រះក្នុងកសិដ្ធានបាន។ 

© 2023 ដោយ My Agrolinx ។ បង្កើតដោយមោទនភាពជាមួយ Wix.com

  • Facebook Freshwater Crawfish Cambodia
  • Freshwater Crawfish Cambodia
bottom of page