សេវាកម្ម
Cambodia Crawfish មានគោលបំណងផ្ដល់នូវដំណោះស្រាយងាយស្រួលក្នុងការអនុវត្តន៍ ទទួលបានផលចំណេញ និងនិរត្តរភាពសម្រាប់កសិករកម្ពុជាដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគេ។
យើងចែករំលែកចំណេះដឹងអំពីបង្កងរបស់យើងជាមួយកសិករដែកចាប់អារម្មណ៍ រឺភាគីផ្សេងទៀតនៅពេលដែលពួកគេចង់ទិញកូនបង្កងពីយើង។ យើងមានមោទភាពក្នុងការចែករំលែកចំណេះដឹករបស់យើងជាមួយអតិថិជនរបស់យើង។ យើងបានបង្កើតការណែនាំសាមញ្ញ និងងាយស្រួលអនុវត្តន៍ ជាមួយស្តង់ដារប្រត្តិបត្តិការ (SOP’s) ដែលនឹងណែនាំអតិថិជនរបស់យើងជាជំហានៗ ដើម្បីបង្កើតស្រះផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ។
Cambodia Crawfish ផ្ដល់ជូនអតិថិជនរបស់យើងនូវការទិញបង្កងជាកិច្ចព្រមព្រៀងច្បាស់លាស់។ ធ្វើបែបនេះវានឹងអាចជួយកាត់បន្ថយហានិភ័យនានា និងធ្វើអោយអាជីវកម្មបង្កងរបស់យើងកាន់តែងាយស្រួលក្នុងការចាប់ផ្ដើម និងដំណើរការ។ នៅក្នុងកិច្ចព្រមព្រៀង Cambodia Crawfish ធានាក្នុងការទិញសម្រាប់តម្លៃថេរជាមុន សម្រាប់កសិករគ្រប់គ្នាដែលបានចិញ្ចឹមបង្កងពេញវ័យដោយជោគជ័យ។
លើសពីនេះ ក្នុងកិច្ចព្រមព្រៀងទិញបង្កង ខាងយើងផ្ដល់សិទ្ធអោយអាតិថិជននូវការបញ្ចុះតម្លៃដ៏ល្អមួយក្នុងការទិញកូនបង្កង។
Cambodia Crawfish ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ដំណោះស្រាយប្រឹក្សាយោបល់សម្រាប់វិនិយោគគិនរឺភាគីផ្សេងទៀត ដែលមានគោលបំណងចង់ចាប់ផ្ដើមបើកកសិដ្ឋានបង្កង រឺកន្លែងភ្ញាស់បង្កងផ្ទាល់ខ្លួនរបស់ពួកគេក្នុងប្រទេសកម្ពុជា។
ដើម្បីជូនដំណឹងដល់អតិថិជនពីប្រាក់ចំណេញ និងហានិភ័យនៃការចាប់ផ្ដើមអាជីវកម្មបង្កងរបស់ពួកគេ Cambodia Crawfish នឹងរៀបចំកិច្ចប្រជុំផ្ដល់ព៌តមានស្ដីពីការចិញ្ចឹមបង្កងនៅក្នុងកសិដ្ឋានរបស់យើងនៅខេត្តព្រៃវែង។ ការប្រជុំទាំងនេះត្រូវបានរៀបចំជាវគ្គក្នុងថ្នាក់រៀន រឺអាចធ្វើឡើងជាលក្ខណៈឯកជនក៏បាន។
ទទួលបានសម្រង់
ទុកឈ្មោះ និងអ៊ីមែលរបស់អ្នក នោះយើងនឹងទាក់ទងអ្នកវិញឱ្យបានឆាប់