

រឿងរបស់ពួកយើង
Cambodia Crawfish គឺជាកសិដ្ធានបែបគ្រួសារដែលបានចាប់ប្រត្តិបត្តិការនៅក្នុង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រទេសកម្ពុជា។
គ្រួសាររបស់ពូកយើងរួមមាន ប្រពន្ធដែលជាជនជាតិខ្មែរ ស្វាមីដែលជាជនជាតិហូឡង់ និងកូនប្រុសបីនាក់។ ពួកយើងបានផ្លាស់ទីលំនៅពីភ្នំពេញមករស់នៅក្នុងស្រុកស្រែរបស់យើងដែលមានទីតាំងនៅខេត្តព្រៃវែងកាលពីឆ្នាំ 2021 ជាពេលដែលមានការរីករាលដាលនៃ Covid 19។
ដោយសារតែដំណាំស្រូវមិនមែនជាជំនួញដែលទទូលបានផលចំណេញច្រើនខ្លាំងណាស់ណា ពួកយើងក៏សម្រេចចិត្តធ្វើការស្រាវជ្រាវតាមរយៈវេបសាយជាច្រើនដើម្បីស្វែងរកជំនួញអ្វីដែលនឹងទទួលបានផលចំណេញច្រើនជាងនេះ។
ដោយមានជំនឿថាការបង្កើតកសិដ្ធានបង្កងអាចជាគំនិតដ៏ល្អមួយ ពួកយើងក៏បានទាក់អារម្មណ៍ទៅនឹងវេបសាយមួយរបស់ Desmond Chow, ដែលជាអ្នកផ្ដួចផ្ដើមនៃកសិដ្ធានចិញ្ចឹមបង្កងនៅ Singapore។ ក្នុងពេលដែលគាត់ជាសាស្រ្តចារ្យម្នាក់នៅក្នុងថ្នាក់ដែលមានសិស្ស 200 នាក់ ពូកគេបានវែកញែកទៅលើជំនួញជាច្រើន រួមមានរុក្ខជាតិ ជីវៈរស់ និងអាហារសមុទ្រ។ បន្ទាប់ពីប្រាំបួនខែនៃការស្រាវជ្រាវយ៉ាងស្វិតស្វាញ លិទ្ធផលដ៏ល្អមួយបានចង្អុលបង្ហាញថា Crawfish ជំនួញនៃភាវៈរស់ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងការចិញ្ចឹមនឹងលក់។ នេះគឺដោយសារកត្តាសំខាន់ៗចំនួនបី៖ អត្រាបន្តពូជខ្ពស់របស់ Crawfish, អាត្រាងាប់ទាប និងតម្រូវការអន្តរជាតិកើនឡើងខ្ពស់។ ពេលនេះ Desmond កំពុងតែជោគជ័យយ៉ាងខ្លាំងលើជំនួញ Crawfish នេះ។
ពួកយើងបានរៀនមកបន្ថែមទៀតថា បើសិនជាយើងបើកកសិដ្ឋានមួយ ឪកាសនៃអាត្រាដែលជោគជ័យខ្ពស់បំផុតគឺការចិញ្ចឹមដោយធ្វើការចម្លងតាមអាជីវកម្មដែលមានភាពជោគជ័យរួចស្រេចទៅហើយ។ បើសិនជាយើងចាប់ផ្ដើមដំបូងគឺខុសទៅហើយ ឪកាសនៃភាពជោគជ័យពិតជាទាបណាស់។
យោងទៅតាមការស្រាវជ្រាវរបស់ពួកយើង ពួកយើងបានសាកសួរជាជំនួយ និងស្វែងយល់និងខំយកគម្រូតាម អាជីវកម្មកសិដ្ឋានខ្មែរជាច្រើនបូកបញ្ចូលនឹងប្រត្តិការរបស់ Desmond. យើងបានសាងសង់កសិដ្ឋានវារីវប្បកម្មទំហំ ២២.០០ ម៉ែត្រការ៉េ នៅកណ្ដាលវាលស្រែដ៏ធំទូលាយនៃខេត្តព្រៃវែង និងបានសាងសង់ឃ្លាំងភ្ញាស់បង្កងទំហំ ១៨.០០ ម៉ែត្រការ៉េនៅជាប់នឹងផ្ទះរបស់ពួកយើងទៀតផង។
នៅដើមឆ្នាំ 2022 ពួកយើងក៏ចាប់ផ្ដើមជាផ្លូវការក្នុងការដាក់បង្កងរស់ក្នុងកសិដ្ឋាន និងឃ្លាំងភ្ញាស់របស់ពួកយើង។
ជាមួយនឹងសកម្មភាពកសិកម្ម និងអាជីវកម្មរបស់ខ្លួន Cambodia Crawfish មានគោលបំណងជួយកសិករខ្មែរក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេយ៉ាងខ្លាំង។ គ្រប់កសិករ និងវិនិយោគទន់គ្រប់គ្នាគឺនឹងត្រូវបានស្វាគមន៍ជានិច្ចក្នុងការមកទស្សនាផ្ទាល់នៅកសិដ្ឋាន និងឃ្លាំងភ្ញាស់របស់យើងដើម្បីឃើញដោយផ្ទាល់ភ្នែកថា វាពិតជាដំណើរការណ៍ពិតមែន ហើយពួកយើងក៏អាចផ្ដល់ជាគំនិតដែលអ្នកទាំងអស់គ្នាត្រូវការ និងយកគម្រូរបានដែរ។
ប្រត្តិបត្តិការរបស់យើង

Cambodia Crawfish បានជួលមនុស្ស 3-7 នាក់ក្នុងការធ្វើការ អាស្រ័យទៅលើសកម្មភាពត្រូវធ្វើប្រចាំថ្ងៃ។
តម្លៃសាជីវកម្ម

ចំណង់ចំណូលចិត្ត
គោរព
សុចរិតភាព
វិន័យ
ឧត្តមភាព
បរិស្ថាន និង និរន្តរភាព

#1 អ្នកផ្គត់ផ្គង់បង្កង និងអ្នកប្រឹក្សាបច្ចេកទេសវារីវប្បកម្ម Crawfish នៅកម្ពុជា
#1 ក្នុងសេវាកម្មអតិថិជន
#1 ក្នុងការថែទាំបរិស្ថាន និងនិរន្តរភាព
#1 ផ្នែកអនាម័យ
#1 ក្នុងការលក់ Crawfish
#1 លើប្រាក់ចំណេញ
ចក្ខុវិស័យ

យើងចង់ក្លាយជាក្រុមហ៊ុនគំរូដែលយកចិត្តទុកដាក់ និងកែលម្អបរិស្ថានដែលខ្លួនដំណើរការ។ សម្រាប់យើង និរន្តរភាពគឺជាមូលដ្ឋានគ្រឹះ និងជារឿងដែលចាំបាច់។